លទ្ធភាពនៃការវិវត្តនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 អាស្រ័យលើការរួមបញ្ចូលគ្នានៃកត្តាហានិភ័យ។ ទោះបីជាអ្នកមិនអាចផ្លាស់ប្តូរកត្តាដែលមានហានិភ័យលទាក់ទងនឹងសែន អាយុ ពូជសាសន៍ ឬជាតិសាសន៍ក៏ដោយ អ្នកអាចជៀសវាងកត្តាហានិភ័យមួយចំនួនដោយការរក្សាទម្ងន់ឱ្យបានល្អ លំហាត់ប្រាណ និងការប្រើប្រាស់អាហាររូបត្ថមដែលអាចការពារជំងឺទឹកនោមផ្អែម។
តើកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 មានអ្វីខ្លះ?
ជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ អ្នកអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 នៅគ្រប់វ័យ សូម្បីតែនៅអាយុក្មេងក៏ដោយ អ្នកមានអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ខ្ពស់ប្រសិនបើ៖
លើសទម្ងន់ ឬធាត់
”
អាយុ 35 ឆ្នាំឡើង។ កុមារ និងក្មេងជំទង់ក៏អាចកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែរ ប៉ុន្តែហានិភ័យនិងកើនឡើងនៅពេលលោកអ្នកមានអាយុច្រើន។”
មានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម។
មានប្រវត្តិកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ជាប្រភេទជំងឺទឹកនោមផ្អែមដែលកើតឡើងក្នុងពេលមានផ្ទៃពោះ។á
កុមារ និងក្មេងជំទង់ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 ប្រសិនបើបន្ថែមលើកត្តាហានិភ័យដែលមានពីមុន កុមាកើតមកមានទម្ងន់ទាប ឬប្រសិនបើឪពុកម្តាយរបស់ពួកគេមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
តើទម្ងន់របស់លោកអ្នកអាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែរឬទេ?
ប្រសិនបើអ្នកលើសទម្ងន់ ឬធាត់ អ្នកអាចការពារ ឬពន្យារជំងឺទឹកនោមផ្អែមប្រភេទទី 2 ដោយការស្រកទម្ងន់ និងធ្វើសកម្មភាពរាងកាយអោយបានកាន់តែច្រើន។ ដើម្បីដឹងថាតើទម្ងន់របស់អ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែរឬទេ សូមវាស់សន្ទស្សន៍ម៉ាសរាងកាយ (BMI) និងរង្វង់ចង្កេះរបស់អ្នក។
កំរិតម៉ាសរាងកាយ
កម្រិត BMI របស់អ្នកអាចជួយឱ្យយើងដឹងថាតើអាចស្ថិតក្នុងទម្ងន់ដែលមានសុខភាពល្អ ឬលើសទម្ងន់ ឬធាត់។ មនុស្សពេញវ័យភាគច្រើនដែលមាន BMI ចាប់ពី 25 ឬខ្ពស់ជាងនេះគឺលើសទម្ងន់ និងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2
ប្រសិនបើអ្នកមានអាយុ 20 ឆ្នាំឡើងទៅ សូមប្រើម៉ាស៊ីនគណនា BMI សម្រាប់មនុស្សពេញវ័យ ដើម្បីរកមើលកម្រិតម៉ាសរាងកាយរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគណនា BMI ផ្សេងទៀតសម្រាប់កុមារ ឬមនុស្សវ័យជំទង់។ ម៉ាស៊ីននេះប្រើកម្រិត BMI, ភេទ និងអាយុដើម្បីប៉ាន់ប្រមាណថាតើកុមារ ឬក្មេងជំទង់លើសទម្ងន់ ធាត់ឬក៏អត់។
រង្វង់ចង្កេះ
វិធីមួយទៀតដើម្បីប៉ាន់ប្រមាណហានិភ័យនៃជំងឺទឹកនោមផ្អែមគឺវាស់រង្វង់ចង្កេះរបស់អ្នក។ បុរសមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ប្រសិនបើទំហំចង្កេះរបស់ពួកគាត់លើសពី 40 អ៊ីង ខណៈដែលស្ត្រីមិនមានផ្ទៃពោះមានហានិភ័យខ្ពស់ប្រសិនបើទំហំចង្កេះរបស់ពួកគេលើសពី 35 អ៊ីង។6,7
រង្វង់ចង្កេះគឺជាការវាស់វែងដោយប្រយោលនៃបរិមាណខ្លាញ់នៅក្នុងពោះរបស់អ្នក។ ការមានចង្កេះធំ គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ទោះបីជាអ្នកមាន BMI ធម្មតាក៏ដោយ។
វិធីយកឈ្នះជំងឺទឹកនោមផ្អែម
ដើម្បីបងា្ករផលវិបាកដ៏គ្រោះថ្នាក់ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដណែនាំឱ្យអ្នកជំងឺគ្រប់គ្រងជាតិស្ករក្នុងឈាមតាមរយៈការអនុលោមតាមគោលការណ៍ តម 3 ៖ អាហារូបត្ថម្ភ លំហាត់ប្រាណ និងថ្នាំ។
របបអាហារូបត្ថម្ភ៖ អ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរតមច្រើនជ្រុលពេកទេ ប៉ុន្តែត្រូវការអាហារសម្បូរទៅដោយតុល្យភាពរវាងប្រូតេអ៊ីន ស្ករ ម្សៅ វីតាមីន និងសារធាតុរ៉ែ។ អ្នកគួរតែញ៉ាំអាហារជាច្រើនដែលមានសន្ទស្សន៍ GI ទាប (<55) ដូចជា បន្លែបៃតង នំបញ្ចុក ដំឡូងជ្វា ទឹកដោះគោ ក្រូចថ្លុង ផ្លែប៉ោម ផ្លែសារី ស្វាយ… ហើយកាត់បន្ថយអាហារដែលមានសន្ទស្សន៍ GI ខ្ពស់ (>70) ដូចជា ទឹកឃ្មុំ ដំឡូងបារាំងបំពង នំបុ័ង អំពៅ មើមស្ពៃ អង្ករ ឪឡឹក …
ការលំហាត់ប្រាណ៖ យោងតាមអ្នកជំនាញ អ្នកជំងឺគួរតែរក្សាទម្លាប់នៃការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ ជាមួយនឹងចលនាតិចៗដែលសមស្របនឹងស្ថានភាពសុខភាពរបស់ពួកគាត់ ដូចជាការដើរ យូហ្គា ជិះកង់ … ឬដើរទៅមកនិងហាត់ប្រាណនៅផ្ទះ។
រក្សាការប្រើប្រាស់ថ្នាំ៖ ការលេបថ្នាំសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមគឺជាកាតព្វកិច្ចចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំលោកខាងលិចរយៈពេលវែងនឹងធ្វើឱ្យអ្នកជំងឺប្រឈមនឹងការស៊ាំនឹងថ្នាំ។ ដូច្នេះ អ្នកជំងឺគួរប្រើឱសថដូចជាស្លឹក Gymnema រួមជាមួយនឹងថ្នាំ។ ដោយសារការផ្សំនេះហើយទើបការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរ ខណៈពេលនេះដែរវាជួយកាត់បន្ថយផលប៉ះពាល់ និងកាត់បន្ថយកម្រិតនៃការប្រើថ្នាំព្យាបាល។
របបអាហារសមហេតុផលគឺជា “គន្លឹះ” ដ៏សំខាន់បំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ វាជារឿងដ៏សំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ នោះមានន័យថា របបអាហារប្រចាំថ្ងៃសម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រូវតែធានាឱ្យបាននូវអាហាររូបត្ថម្ភគ្រប់គ្រាន់ ល្អចំពោះសុខភាពល្អជានិច្ច ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ “របបអាហារសមហេតុផលគឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រកបដោយប្រសិទ្ធភាព ជាដំណោះស្រាយដើម្បីជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងធានានូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ។ របបអាហារសមហេតុផលត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ច្បាស់លាស់ និងតម្រូវការអាហារូបត្ថម្ភរបស់មនុស្សម្នាក់ៗផ្សេងៗគ្នា។
លើសពីនេះ អ្នកអាចផ្សំជាមួយផលិតផលអាហារូបត្ថម្ភវេជ្ជសាស្ត្រសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលត្រូវបានបញ្ជាក់ដោយវេជ្ជសាស្រ្តថាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អ ដូចជាទឹកដោះគោ Gludiabetic ជាដើម។ ទឹកដោះគោមាន ” កម្រិតម្សៅ Gymnema ខ្ពស់បំផុត ” ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរយៈពេល 4 ម៉ោងជាប់ និងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។
សម្បូរសារធាតុចិញ្ចឹម
មានវីតាមីន និងសារធាតុរ៉ែដល់ទៅ 47 ប្រភេទដែលចាំបាច់សម្រាប់រាងកាយអ្នកជំងឺទឹកនោមផ្អែម បើទោះបីជាក្នុងដំណាក់កាលតមអាហារក៏នៅតែអាបន្ថែមសារធាតុចិញ្ចឹមដើម្បីជួយឱ្យរាងកាយមានថាមពល និងបង្កើនភាពធន់នឹងជំងឺផ្សេងៗ។
គ្រឿងផ្សំម្សៅទឹកដោះគោនាំចូលពីប្រទេស NEW ZEALAND
ល្បីល្បាញដោយសារជាប្រទេសដែលមានស្តង់ដារតឹងរ៉ឹងបំផុតក្នុងការកែច្នៃ និងផលិតទឹកដោះគោ ម្សៅទឹកដោះគោសុទ្ធដែលនាំចូលពីប្រទេស New Zealand មានគុណភាព និងល្បីឈ្មោះបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។
សម្រាប់ការប្រឹក្សាយោបល់ និងបញ្ជាទិញផលិតផលម្សៅទឹកដោះគោ Gludiabetic សម្រាប់អ្នកជំងឺទឹកនោមផ្អែម សូមចូលទៅកាន់… ឬទំនាក់ទំនង…