08888 666 99
Back to Blog
កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2
Uncategorized @km-kh

កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2

លទ្ធភាពនៃការវិវត្តនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 អាស្រ័យលើការរួមបញ្ចូលគ្នានៃកត្តាហានិភ័យ។ ទោះបីជាអ្នកមិនអាចផ្លាស់ប្តូរកត្តាដែលមានហានិភ័យលទាក់ទងនឹងសែន អាយុ ពូជសាសន៍ ឬជាតិសាសន៍ក៏ដោយ អ្នកអាចជៀសវាងកត្តាហានិភ

admin
លទ្ធភាពនៃការវិវត្តនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 អាស្រ័យលើការរួមបញ្ចូលគ្នានៃកត្តាហានិភ័យ។ ទោះបីជាអ្នកមិនអាចផ្លាស់ប្តូរកត្តាដែលមានហានិភ័យលទាក់ទងនឹងសែន អាយុ ពូជសាសន៍ ឬជាតិសាសន៍ក៏ដោយ អ្នកអាចជៀសវាងកត្តាហានិភ័យមួយចំនួនដោយការរក្សាទម្ងន់ឱ្យបានល្អ លំហាត់ប្រាណ និងការប្រើប្រាស់អាហាររូបត្ថមដែលអាចការពារជំងឺទឹកនោមផ្អែម។ តើ​កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី 2 មាន​អ្វីខ្លះ​? ជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ អ្នកអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 នៅគ្រប់វ័យ សូម្បីតែនៅអាយុក្មេងក៏ដោយ អ្នកមានអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ខ្ពស់ប្រសិនបើ៖ លើសទម្ងន់ ឬធាត់ " អាយុ 35 ឆ្នាំឡើង។ កុមារ និងក្មេងជំទង់ក៏អាចកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែរ ប៉ុន្តែហានិភ័យនិងកើនឡើងនៅពេលលោកអ្នកមានអាយុច្រើន។" មានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម។ មាន​ប្រវត្តិ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ ជា​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​ឡើង​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។á [caption id="attachment_1031" align="aligncenter" width="512"]ការធាត់គឺជាមូលហេតុនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ចំពោះកុមារ និងមនុស្សវ័យជំទង់។ ការធាត់គឺជាមូលហេតុនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ចំពោះកុមារ និងមនុស្សវ័យជំទង់។[/caption] កុមារ និងក្មេងជំទង់ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 ប្រសិនបើបន្ថែមលើកត្តាហានិភ័យដែលមានពីមុន កុមាកើតមកមានទម្ងន់ទាប ឬប្រសិនបើឪពុកម្តាយរបស់ពួកគេមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ តើទម្ងន់របស់លោកអ្នកអាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែរឬទេ? ប្រសិនបើអ្នកលើសទម្ងន់ ឬធាត់ អ្នកអាចការពារ ឬពន្យារជំងឺទឹកនោមផ្អែមប្រភេទទី 2 ដោយការស្រកទម្ងន់ និងធ្វើសកម្មភាពរាងកាយអោយបានកាន់តែច្រើន។ ដើម្បីដឹងថាតើទម្ងន់របស់អ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែរឬទេ សូមវាស់សន្ទស្សន៍ម៉ាសរាងកាយ (BMI) និងរង្វង់ចង្កេះរបស់អ្នក។ កំរិតម៉ាសរាងកាយ កម្រិត BMI របស់អ្នកអាចជួយឱ្យយើងដឹងថាតើអាចស្ថិតក្នុងទម្ងន់ដែលមានសុខភាពល្អ ឬលើសទម្ងន់ ឬធាត់។ មនុស្សពេញវ័យភាគច្រើនដែលមាន BMI ចាប់ពី 25 ឬខ្ពស់ជាងនេះគឺលើសទម្ងន់ និងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 ប្រសិនបើអ្នកមានអាយុ 20 ឆ្នាំឡើងទៅ សូមប្រើម៉ាស៊ីនគណនា BMI សម្រាប់មនុស្សពេញវ័យ ដើម្បីរកមើលកម្រិតម៉ាសរាងកាយរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគណនា BMI ផ្សេងទៀតសម្រាប់កុមារ ឬមនុស្សវ័យជំទង់។ ម៉ាស៊ីននេះប្រើកម្រិត BMI, ភេទ និងអាយុដើម្បីប៉ាន់ប្រមាណថាតើកុមារ ឬក្មេងជំទង់លើសទម្ងន់ ធាត់ឬក៏អត់។ រង្វង់ចង្កេះ វិធីមួយទៀតដើម្បីប៉ាន់ប្រមាណហានិភ័យនៃជំងឺទឹកនោមផ្អែមគឺវាស់រង្វង់ចង្កេះរបស់អ្នក។ បុរសមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ប្រសិនបើទំហំចង្កេះរបស់ពួកគាត់លើសពី 40 អ៊ីង ខណៈដែលស្ត្រីមិនមានផ្ទៃពោះមានហានិភ័យខ្ពស់ប្រសិនបើទំហំចង្កេះរបស់ពួកគេលើសពី 35 អ៊ីង។6,7 រង្វង់ចង្កេះគឺជាការវាស់វែងដោយប្រយោលនៃបរិមាណខ្លាញ់នៅក្នុងពោះរបស់អ្នក។ ការមានចង្កេះធំ គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ទោះបីជាអ្នកមាន BMI ធម្មតាក៏ដោយ។ វិធីយកឈ្នះជំងឺទឹកនោមផ្អែម ដើម្បីបងា្ករផលវិបាកដ៏គ្រោះថ្នាក់ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដណែនាំឱ្យអ្នកជំងឺគ្រប់គ្រងជាតិស្ករក្នុងឈាមតាមរយៈការអនុលោមតាមគោលការណ៍ តម 3 ៖ អាហារូបត្ថម្ភ លំហាត់ប្រាណ និងថ្នាំ។ របបអាហារូបត្ថម្ភ៖ អ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរតមច្រើនជ្រុលពេកទេ ប៉ុន្តែត្រូវការអាហារសម្បូរទៅដោយតុល្យភាពរវាងប្រូតេអ៊ីន ស្ករ ម្សៅ វីតាមីន និងសារធាតុរ៉ែ។ អ្នកគួរតែញ៉ាំអាហារជាច្រើនដែលមានសន្ទស្សន៍ GI ទាប (<55) ដូចជា បន្លែបៃតង នំបញ្ចុក ដំឡូងជ្វា ទឹកដោះគោ ក្រូចថ្លុង ផ្លែប៉ោម ផ្លែសារី ស្វាយ... ហើយកាត់បន្ថយអាហារដែលមានសន្ទស្សន៍ GI ខ្ពស់ (>70) ដូចជា ទឹកឃ្មុំ ដំឡូងបារាំងបំពង នំបុ័ង អំពៅ មើមស្ពៃ អង្ករ ឪឡឹក ... ការលំហាត់ប្រាណ៖ យោងតាមអ្នកជំនាញ អ្នកជំងឺគួរតែរក្សាទម្លាប់នៃការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ ជាមួយនឹងចលនាតិចៗដែលសមស្របនឹងស្ថានភាពសុខភាពរបស់ពួកគាត់ ដូចជាការដើរ យូហ្គា ជិះកង់ ... ឬដើរទៅមកនិងហាត់ប្រាណនៅផ្ទះ។ រក្សាការប្រើប្រាស់ថ្នាំ៖ ការលេបថ្នាំសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមគឺជាកាតព្វកិច្ចចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំលោកខាងលិចរយៈពេលវែងនឹងធ្វើឱ្យអ្នកជំងឺប្រឈមនឹងការស៊ាំនឹងថ្នាំ។ ដូច្នេះ អ្នក​ជំងឺ​គួរ​ប្រើ​ឱសថ​ដូច​ជាស្លឹក Gymnema រួម​ជាមួយ​នឹង​ថ្នាំ។ ដោយសារការផ្សំនេះហើយទើបការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរ ខណៈពេលនេះដែរវាជួយកាត់បន្ថយផលប៉ះពាល់ និងកាត់បន្ថយកម្រិតនៃការប្រើថ្នាំព្យាបាល។ [caption id="attachment_1032" align="aligncenter" width="348"]របបអាហារសម្រាប់អ្នកជំងឺត្រូវតែធានានូវអាហាររូបត្ថម្ភគ្រប់គ្រាន់។ របបអាហារសម្រាប់អ្នកជំងឺត្រូវតែធានានូវអាហាររូបត្ថម្ភគ្រប់គ្រាន់។[/caption] របបអាហារសមហេតុផលគឺជា "គន្លឹះ" ដ៏សំខាន់បំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ វាជារឿងដ៏សំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ នោះមានន័យថា របបអាហារប្រចាំថ្ងៃសម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រូវតែធានាឱ្យបាននូវអាហាររូបត្ថម្ភគ្រប់គ្រាន់ ល្អចំពោះសុខភាពល្អជានិច្ច ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ "របបអាហារសមហេតុផលគឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រកបដោយប្រសិទ្ធភាព ជាដំណោះស្រាយដើម្បីជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងធានានូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ។ របបអាហារសមហេតុផលត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ច្បាស់លាស់ និងតម្រូវការអាហារូបត្ថម្ភរបស់មនុស្សម្នាក់ៗផ្សេងៗគ្នា។ លើសពីនេះ អ្នកអាចផ្សំជាមួយផលិតផលអាហារូបត្ថម្ភវេជ្ជសាស្ត្រសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលត្រូវបានបញ្ជាក់ដោយវេជ្ជសាស្រ្តថាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អ ដូចជាទឹកដោះគោ Gludiabetic ជាដើម។ ទឹកដោះគោមាន " កម្រិតម្សៅ Gymnema ខ្ពស់បំផុត " ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរយៈពេល 4 ម៉ោងជាប់ និងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ សម្បូរសារធាតុចិញ្ចឹម មានវីតាមីន និងសារធាតុរ៉ែដល់ទៅ 47 ប្រភេទដែលចាំបាច់សម្រាប់រាងកាយអ្នកជំងឺទឹកនោមផ្អែម បើទោះបីជាក្នុងដំណាក់កាលតមអាហារក៏នៅតែអាបន្ថែមសារធាតុចិញ្ចឹមដើម្បីជួយឱ្យរាងកាយមានថាមពល និងបង្កើនភាពធន់នឹងជំងឺផ្សេងៗ។ [caption id="attachment_1033" align="aligncenter" width="363"]ទឹកដោះគោ Gludiabetic ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមជាបន្តបន្ទាប់ក្នុងរយៈពេល 4 ម៉ោងជាប់។ ទឹកដោះគោ Gludiabetic ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមជាបន្តបន្ទាប់ក្នុងរយៈពេល 4 ម៉ោងជាប់។[/caption] គ្រឿងផ្សំម្សៅទឹកដោះគោនាំចូលពីប្រទេស NEW ZEALAND ល្បីល្បាញដោយសារជាប្រទេសដែលមានស្តង់ដារតឹងរ៉ឹងបំផុតក្នុងការកែច្នៃ និងផលិតទឹកដោះគោ ម្សៅទឹកដោះគោសុទ្ធដែលនាំចូលពីប្រទេស New Zealand មានគុណភាព និងល្បីឈ្មោះបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ សម្រាប់ការប្រឹក្សាយោបល់ និងបញ្ជាទិញផលិតផលម្សៅទឹកដោះគោ Gludiabetic សម្រាប់អ្នកជំងឺទឹកនោមផ្អែម សូមចូលទៅកាន់... ឬទំនាក់ទំនង…

Share this article with others who might find it helpful.

Explore Our Health Products

Discover our range of nutritional products designed to support your health journey.